ស៊ុយអែត​និង​ថៃ​ចុះ​កិច្ច​ព្រមព្រៀង​ទិញ​-លក់​យន្តហោះ​ចម្បាំង Gripen E/F ចំនួន​៤​គ្រឿង​ដែល​មាន​តម្លៃ​ប្រមាណ​ ៥៥០ លានដុល្លារ

ស៊ុយអែត​និង​ថៃ​ចុះ​កិច្ច​ព្រមព្រៀង​ទិញ​-លក់​យន្តហោះ​ចម្បាំង Gripen E/F ចំនួន​៤​គ្រឿង​ដែល​មាន​តម្លៃ​ប្រមាណ​ ៥៥០ លានដុល្លារ
បាំងកក៖ ក្រុមហ៊ុន Saab របស់​ប្រទេស​ស៊ុយអែត​បាន​ប្រកាស​ថា​ខ្លួន​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​រដ្ឋបាល​សម្ភារៈ​ការពារ​ជាតិ​ស៊ុយអែត (FMV) ដើម្បី​ផ្គត់ផ្គង់​យន្តហោះ​ចម្បាំង Gripen E/F ចំនួន​៤​គ្រឿង​សម្រាប់​ប្រទេស​ថៃ។ កិច្ច​ព្រមព្រៀង​នេះ​មាន​តម្លៃ​ប្រមាណ​៥,៣​ពាន់​លាន​ក្រូណា​ស៊ុយអែត (SEK) ត្រូវនឹងប្រមាណជា ៥៥០ លានដុល្លារ ហើយ​ការ​ដឹក​ជញ្ជូន​គ្រោង​ធ្វើ​ឡើង​ចាប់​ពី​ឆ្នាំ​២០២៥ ដល់​ឆ្នាំ​២០៣០។ ការ​ចុះ​កិច្ច​សន្យា​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​រដ្ឋាភិបាល​ថៃ​និង​ស៊ុយអែត​កំពុង​ប្រឈម​មុខ​នឹង​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​និង​សាធារណជន ក្រោយ​ពី​យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង Gripen C/D ដែល​ខ្លួន​មាន​ស្រាប់​វាយប្រហារ​លើ​ប្រទេស​កម្ពុជា​កាលពី​ខែ​សីហា។ កិច្ច​សន្យា​រវាង​ក្រុមហ៊ុន Saab និង FMV រួម​មាន​យន្តហោះ Gripen E ចំនួន​៣​គ្រឿង និង Gripen F ចំនួន​១​គ្រឿង រួម​ជាមួយ​នឹង​ឧបករណ៍​ពាក់ព័ន្ធ ការ​គាំទ្រ និង​ការ​បណ្តុះបណ្តាល។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Saab បាន​លើក​ឡើង​ថា​ខ្លួន​ក៏​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​កងទ័ព​អាកាស​រាជ​ថៃ​ដើម្បី​ផ្តល់​កញ្ចប់​សំណង​រយៈពេល​វែង​ដែល​រួម​ប…