កាសែតអាមេរិក៖ វៀតណាមបាននាំមកនូវសន្តិភាពដល់កម្ពុជា។

កាសែតអាមេរិក៖ វៀតណាមបាននាំមកនូវសន្តិភាពដល់កម្ពុជា។
(អត្ថបទខាងក្រោមគឺគ្រាន់តែជាការសិក្សារឈ្វេងយល់ប៉ុណ្ណោះ)​ កាសែតអាមេរិក៖ វៀតណាមបាននាំមកនូវសន្តិភាពដល់កម្ពុជា។ អាមេរិកគួរតែទទួលស្គាល់រឿងនេះ! «កាលដែលទាហានវៀតណាមចូលមកដល់ប្រទេសកម្ពុជា ខ្ញុំបានយំ។ ខ្ញុំយំដោយក្ដីរីករាយ ព្រោះជីវិតខ្ញុំត្រូវបានសង្គ្រោះ...» នេះជាការរៀបរាប់របស់សាក្សីម្នាក់ដែលបានរួចរស់ជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ វត្តមានរបស់កងទ័ពវៀតណាម តាមការស្នើសុំរបស់កងកម្លាំងបដិវត្តន៍កម្ពុជា បានបញ្ចប់ការគ្រប់គ្រងរបស់បនប៉ុល ពត ដែលបានបញ្ចប់ការសម្លាប់រង្គាលជាច្រើនកន្លែង។ គ្មាននរណាអាចយល់ពីក្ដីសុខនេះបានឡើយ ក្រៅពីអ្នកដែលបានរងទុក្ខវេទនាដោយផ្ទាល់ ដែលត្រូវរស់នៅក្រោមភាពអត់ឃ្លាន ការវាយដំ និងការស្លាប់អស់រយៈពេល ៤ ឆ្នាំ។ «ថ្ងៃដែលមានសុភមង្គលបំផុតក្នុងជីវិតខ្ញុំ» អ្នកស្រី ធីតា ប៊ុត ម៉ម (Teeda Butt Mam) នៅតែចងចាំយ៉ាងច្បាស់នូវអារម្មណ៍រីករាយ ដែលទីបំផុតអ្វីៗបានបញ្ចប់។ នៅពេលដែលប៉ុល ពត ឡើងកាន់អំណាចនៅកម្ពុជា អ្នកស្រីមានអាយុ ១៥ ឆ្នាំ ជាសិស្សសាលាដែលមានការអប់រំពេញលេញ និងមកពីគ្រួសារវណ្ណៈកណ្តាលនៅភ្នំពេញ។ ក្នុងការរៀបរាប់នៅលើកាសែតអាមេរិក New York Times អ្នកស្រី ធីតា ប៊ុត ម៉ម បាននិយាយថា…