តើ​ប្រតិបត្តិការ ចក្រពង្សភូវនាថ នេះ​មានន័យបែបណា? ថៃ: จักรพงษ์ภูวนาถ

តើ​ប្រតិបត្តិការ ចក្រពង្សភូវនាថ នេះ​មានន័យបែបណា? ថៃ: จักรพงษ์ภูวนาถ
ខ្ញុំបានលឺមកថា ប្រទេស​ដែលកំពុងឈ្លានពានមកលើទឹកដីកម្ពុជានេះ គេដាក់ឈ្មោះនៃប្រតិបត្តិការរបស់គេនេះថា៖  ចក្រពង្សភូវនាថ ទើបខ្ញុំបានព្យាយាមរុករកមើលក៏បានឃើញថា ឈ្មោះនេះ​គឺជា សេនាប្រមុខ ចក្រពង្សភូវនាថ ព្រះអង្គម្ចាស់នៃពិស្ណុលោក ( ថៃ: จักรพงษ์ภูวนาถ ថ្ងៃទី៣ ខែមីនា ឆ្នាំ១៨៨៣ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៩២០) គឺជាព្រះរាជបុត្រទី៤០ របស់ព្រះបាទចុល្លាង្ករណ៍ និងជាបុត្រទី៤ របស់ម្ចាស់ក្សត្រីសម្តេចព្រះឝ្រីព័ជ្រិន្ទ្រាបរមរាជនីនាថ ។ តើ​ប្រតិបត្តិការ  ចក្រពង្សភូវនាថ  នេះ​មានន័យបែបណា?  តើពង្សភូវនាថ ជានរណា? ព្រះប្រវត្តិសង្ខេបរបស់ សម្តេចព្រះចៅបរមវង្សធើ ចៅហ្វាចក្រពង្សភូវនាថ ក្រមហ្លួងភិសនុលោកប្រជាណាត ចอมពល សម្តេចព្រះអនុជាធិរាជ (ក្នុងរជ្ជកាលទី ៦) ចៅហ្វាចក្រពង្សភូវនារថ នរិសររាជ មហាមកុដវង្ស ចុឡាឡុងកននរិន្ទរសៀមភិចិតិន្ទរវរាង្កូរ សម្បូរណ៍ភិសុទ្ធិជាតិ វិមលោភាសឧទ័យបក្ខ អរកវររតន៍ខត្តិយរាជកុមារ ក្រមហ្លួងពិសណុលោកប្រជាណាត ប្រសូតនៅព្រះបរមមហារាជវាំង នាថ្ងៃសៅរ៍ ខែរនោច ៩ កើត ខែ ៣ ឆ្នាំមមែ ចត្វាស័ក្ក ក្នុងពុទ្ធសករាជ ១២៤៤ ត្រូវនឹងថ្ងៃទី ៣ ខែមិនា ឆ្នាំ ២៤២៥។ ទ្រង់ជាព្រះរាជបុត្រទី ៤០ របស់ព្…