ជប៉ុន៖ ខ្លាំងតែស្ងៀម ចិន៖ ទើបតែមានតែបង្អួតរំពងមេឃ
ហេតុអ្វីជប៉ុនមានបច្ចេកវិទ្យាកំពូលតែមិនសូវអួត
ចំណែកចិនទើបតែរីកចម្រើនបែជាប៉ោងរំពងមេឃ?
នៅក្នុងពិភពលោកដែលអំណាចជាតិត្រូវបានវាស់វែងដោយការគ្រប់គ្រងបច្ចេកវិទ្យា
ផ្លូវដើររបស់ជប៉ុនហាក់ដូចជាមិនសូវមានមហិច្ឆតា
ប៉ុន្តែតាមពិតវាគឺជាយុទ្ធសាស្ត្រដ៏វៃឆ្លាតបំផុត។
គេមិនអាចប្រកែកបានទេនូវការចូលរួមចំណែករបស់ជប៉ុនចំពោះវិទ្យាសាស្ត្រពិភពលោក។
តាំងពីការបង្កើតអំពូល LED ពណ៌ខៀវដែលផ្លាស់ប្តូរការប្រើប្រាស់ថាមពល
រហូតដល់ប្រព័ន្ធរថភ្លើងល្បឿនលឿន ជប៉ុនបានឈរនៅជួរមុខនៃភាពរីកចម្រើនជាយូរមកហើយ។
ទោះបីជាមានសមិទ្ធផលអស្ចារ្យយ៉ាងណា ក៏ជប៉ុនមិនដែលផ្សព្វផ្សាយខ្លួនឯងថាជា
"មហាអំណាចវិទ្យាសាស្ត្រ" ដូចអ្វីដែលអាមេរិក អាល្លឺម៉ង់ ឬចិនកំពុងធ្វើនោះទេ។
យោងតាមបណ្ឌិត Phar Kim Beng អ្នកជំនាញអាស៊ានបានលើកឡើងថា
នេះមិនមែនជប៉ុនខ្វះសមត្ថភាពទេ
ប៉ុន្តែវាជាជម្រើសយុទ្ធសាស្ត្រដែលកើតចេញពីប្រវត្តិសាស្ត្រ វប្បធម៌ និងនយោបាយ។
មេរៀនពីអតីតកាល
ភាពដាក់ខ្លួនរបស់ជប៉ុនមានប្រភពចេញពីប្រវត្តិសាស្ត្រ។ កាលពីសម័យសង្គ្រាមលោកលើកទី២
បច្ចេកវិទ្យារបស់ជប៉ុនត្រូវបានគេយកទៅប្រើក្នុងគោលបំណងយោធា និងការឈ្លានពាន។
បន្ទាប់ពីបរាជ័យក្នុងឆ្នាំ ១៩៤៥ និងការរងគ…