ទម្លាប់​អវិជ្ជមាន​ដែល​យុវជន​សម័យ​នេះ​គួរ​ជៀសវាង

ចៅព្រាហ្មណ៍

ទម្លាប់​អវិជ្ជមាន​ដែល​យុវជន​សម័យ​នេះ​គួរ​ជៀសវាង 

Negative Habits to Avoid for a Better Future

១. មិន​អាច​អង្គុយ​ស្ងៀម​ម្នាក់​ឯង​បាន​សូម្បី​តែ ៥ នាទី 

  • បុរស​ក្នុង​សម័យ​នេះ​មិន​អាច​អង្គុយ​នៅ​ក្នុង​បន្ទប់​ម្នាក់​ឯង​បាន​សូម្បី​តែ ៥ នាទី​ឡើយ ដោយសារ​តែ​ការ​រំខាន​ផ្សេងៗ។
  • ពួកគេ​ត្រូវ​ការ​នូវ​ការ​ជំរុញ​អ័រម៉ូន​ដូប៉ាមីន (Dopamine) ជា​និច្ច​ដើម្បី​ទទួល​បាន​អារម្មណ៍​ល្អ ហើយ​មិន​ចង់​ចេញ​ពី​តំបន់​ផាសុកភាព (Comfort Zone) របស់​ខ្លួន​ឡើយ។

២. ខ្លាច​និយាយ​ថា «ទេ» (NO) 

  • អ្នក​ត្រូវ​កំណត់​ព្រំដែន​ផ្ទាល់​ខ្លួន​ឱ្យ​បាន​ច្បាស់លាស់ ហើយ​កុំ​អនុញ្ញាត​ឱ្យ​នរណា​ម្នាក់​ឆ្លង​កាត់​វា​ឡើយ។
  • ប្រសិន​បើ​អ្នក​រៀន​និយាយ​ថា «ទេ» និង​ហ៊ាន​ដើរ​ចេញ នោះ​មនុស្ស​នឹង​គោរព​អ្នក​កាន់​តែ​ច្រើន ហើយ​ចាត់​ទុក​អ្នក​ជា​មនុស្ស​សំខាន់។

៣. គ្មាន​គោលដៅ​ក្នុង​ជីវិត 

  • ប្រសិន​បើ​អ្នក​មិន​បាន​រៀបចំ​ផែនការ​ទេ មាន​ន័យ​ថា​អ្នក​កំពុង​រៀបចំ​ផែនការ​សម្រាប់​បរាជ័យ​ហើយ ដូច្នេះ​សូម​ក្រោក​ឡើង​ហើយ​ចាប់​ផ្ដើម​បង្កើត​ផែនការ។
  • អ្នក​ត្រូវ​តែ​មាន​គោលដៅ​ក្នុង​ចិត្ត មុន​ពេល​អ្នក​ចាប់​ផ្តើម​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ។

៤. បារម្ភ​ពី​មតិ​របស់​អ្នក​ដទៃ 

  • កុំ​អនុញ្ញាត​ឱ្យ​មតិ​យោបល់​របស់​អ្នក​ដទៃ​មាន​ឥទ្ធិពល​ធំធេង​លើ​សកម្មភាព​របស់​អ្នក​ឡើយ។
  • អ្នក​មាន​ជីវិត​តែ​មួយ​គត់ ដូច្នេះ​អ្នក​មិន​អាច​អនុញ្ញាត​ឱ្យ​នរណា​ម្នាក់​គ្រប់គ្រង​វា​បាន​ឡើយ។

៥. តែងតែ​ទំនេរ (Always Available) 

  • មនុស្ស​ដែល​តែងតែ​ទំនេរ គឺ​ជា​មនុស្ស​ដែល​អ្នក​ដទៃ​មិន​សូវ​គោរព។
  • ប្រសិន​បើ​អ្នក​តែងតែ​បង្ហាញ​ខ្លួន​នៅ​ពិធី​ជប់លៀង​ជា​ប្រចាំ នោះ​គឺ​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ថា​អ្នក​កំពុង​ចុះ​ខ្សោយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

៦. ខ្វះ​វិន័យ​ក្នុង​ការ​ចាត់​វិធានការ 

  • គាត់​ត្រូវ​មើល​វីដេអូ​ខ្លីៗ​លើក​ទឹក​ចិត្ត ដើម្បី​ទទួល​បាន​កម្លាំង​ចិត្ត​ទើប​អាច​ចាប់​ផ្ដើម​ធ្វើការ​បាន។
  • សូម​ឈប់​ខ្ជះខ្ជាយ​ជីវិត​របស់​អ្នក ហើយ​ចាប់​ផ្ដើម​ចាត់​វិធានការ​ដើម្បី​បំលែង​ជីវិត​ក្នុង​ក្ដី​ស្រមៃ​របស់​អ្នក​ឱ្យ​ក្លាយ​ជា​ការ​ពិត។

៧. តែងតែ​រក​លេស (Make Excuses) 

  • ប្រសិន​បើ​អ្នក​ចង់​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត អ្នក​មិន​ចាំបាច់​ឆ្លាត​បំផុត​នោះ​ទេ ហើយ​ក្នុង​ករណី​ជា​ច្រើន អ្នក​ក៏​មិន​ចាំបាច់​ធ្វើ​ជា​មនុស្ស​ដែល​ពូកែ​ជាង​គេ​ដែរ។
  • អ្នក​គ្រាន់​តែ​ត្រូវ​ធ្វើ​ជា​បុគ្គល​ដែល​បង្ហាញ​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ ហើយ​ខិតខំ​ប្រឹងប្រែង​ ១០០% ជា​រៀង​រាល់​ថ្ងៃ ទោះ​បី​ជា​ស្ថានការណ៍​លំបាក​ប៉ុណ្ណា​ក៏​ដោយ។

៨. មិន​ដែល​ចង់​ផ្លាស់ប្ដូរ​ជីវិត​របស់​ខ្លួន 

  • ជាជាង​ការ​ពេញ​ចិត្ត​នឹង​កន្លែង​ដែល​អ្នក​នៅ ដូច​មនុស្ស ៩៩% អ្នក​ត្រូវ​តែ​កសាង​ខ្លួន​ឯង​ដើម្បី​ក្លាយ​ជា​ផ្នែក​មួយ​នៃ​មនុស្ស ១%។
  • អ្នក​មិន​ចាំបាច់​មើល​វីដេអូ Youtube Podcast ជាង ១០០ ដើម្បី​កែ​លម្អ​ជីវិត​របស់​អ្នក​ឡើយ។