កាលព្រេងនាយ នៅលើកោះមួយមានអារម្មណ៏ជាច្រើននៅទីនោះ ដូចជា <b> អារម្មណ៏រីករាយ សោកសៅ ក្តីស្រឡាញ់ ភាពស្រស់ស្អាត ។ល។ </b> ថ្ងៃមួយ មានការប្រកា សអាសន្នថា កោះនេះនឹងលិចនៅក្នុងពេលឆាប់ៗនេះហើយ ដូច្នេះពួកគេទាំងអស់គ្នា ក៍ប្រញប់ រៀបចំទូក ដើម្បី ចាក់ចេញពីលើ កោះនេះរៀងៗខ្លួន។ ក្នុងពេលនេះមានតែ <b> ក្តីស្រឡាញ់ </b> មួយ ប៉ុណោ្ណះ ដែលមិន ព្រមចាកចេញ។ វាចង់នៅលើកោះនេះ រហូត ដល់ដំណាក់កាលចុងក្រោយ។ នៅពេលដែល កោះនេះ លិចជិតផុត <b> ក្តីស្រឡាញ់</b> ក៍សំរេចចិត្តហៅអោយគេជួយ។ នៅពេល នោះចំពេលដែល <b> ភាពស្តុកស្តម្ភ </b> កំពុងអ៊ុំទូកដ៏ធំមួយឆ្លងកាត់តាមទីនោះ។ ឃើញ ដូច្នេះ <b> ក្តីស្រឡាញ់ </b> ក៏ស្រែក ថា<b> ភាពស្តុកស្តម្ភ </b> តើអ្នកអាច ជួយយកខ្ញុំចេញ ពីកោះនេះ បានទេ? ទេ…! ខ្ញុំមិនអាច ជួយ អ្នក បានទេ ព្រោះនៅលើទូករបស់ខ្ញុំផ្ទុកពេញទៅដោយមាសពេជ្រជាច្រើន គ្មានកន្លែង ទំនេរ សំរាប់អ្នកទេ។ បន្ទាប់មក <b> ក្តីស្រឡាញ់ </b> ក៏សំរេចចិត្តស្រែក ហៅ <b> ភាពស្រស់ស្អាត </b> ដែល កំពុង តែជិះទូក ដ៏ស្អាត មួយឆ្លងកាត់អោយជួយ។ ទេ…! ខ្ញុំមិនអាច ជួយអ្នក បានទេ មើល ទៅខ្លួនអ្នកទទឹកហើយប្រលាក់ ប្រឡួកទៀត វាធ្វើអោយគគ្រិចនិងខូចទូករបស់ខ្ញុំ <b> ភាពស្រស់ស្អាត </b> ឆ្លើយ។ ចំនែក <b> សោកសៅ </b> ក៏នៅក្បែរនោះដែរ <b> ក្តី…