ដំបូន្មានរបស់ឪពុកខ្ញុំ…

ចៅព្រាហ្មណ៍

ដំបូន្មានរបស់ឪពុកខ្ញុំ…

1. មិនមែនអ្វីៗទាំងអស់សុទ្ធតែប្រព្រឹត្តទៅដូចការរំពឹងទុករបស់អ្នកទេ។ នេះហើយជាមូលហេតុដែលអ្នកត្រូវទម្លាក់ចោលការរំពឹងទុក ហើយដើរតាមលំហូរនៃជីវិត។

2. កាត់បន្ថយភាពជូរចត់ចេញពីជីវិតរបស់អ្នក ព្រោះវាជាឧបសគ្គដែលរារាំងពរជ័យមិនឲ្យមកដល់។

3. ការមានទំនាក់ទំនងស្នេហាជាមួយមនុស្សស្រីដែលចេះគាំទ្រអ្នក គឺជាអ្វីៗទាំងអស់។

4. ប្រសិនបើអ្នកចង់ជោគជ័យ អ្នកត្រូវតែគោរពច្បាប់មួយ គឺ**កុំកុហកខ្លួនឯង**។

5. ប្រសិនបើឪពុកម្ដាយរបស់អ្នកតែងតែពឹងផ្អែកលើអ្នក កុំលេងល្បែងបែបនេះជាមួយអ្នកដែលពឹងផ្អែកលើឪពុកម្ដាយរបស់ពួកគេ។

6. តាមចាប់ក្ដីសុបិនរបស់អ្នក កុំតាមចាប់មនុស្ស។

7. វ័យ ២០ ឆ្នាំរបស់អ្នក គឺជាវ័យដែលអ្នកត្រូវតែគិតពីខ្លួនឯងមុនគេបង្អស់ ចូរកសាងខ្លួនឯង ហើយជ្រើសរើសខ្លួនឯងមុនគេ ទោះត្រូវចំណាយអ្វីក៏ដោយ។

8. ការលះបង់ចោល គឺជាកម្លាំង។ ចូរបោះបង់ចោលអ្វីៗដែលមិនផ្ដល់សេចក្តីសុខដល់អ្នក។

9. និយាយតែនៅពេលដែលពាក្យសម្ដីរបស់អ្នកពីរោះជាងភាពស្ងៀមស្ងាត់របស់អ្នក។

10. វិនិយោគលើរូបរាងរបស់អ្នក។ ធ្វើវាសម្រាប់តែខ្លួនឯង មិនមែនសម្រាប់អ្នកដទៃទេ។ នៅពេលអ្នកមើលទៅល្អ អ្នកនឹងមានអារម្មណ៍ល្អ។ ចូរក្លាយជាមនុស្សដែលស្លៀកពាក់ល្អ ទោះបីជាអ្នកក្រីក្រក៏ដោយ។

11. មនុស្សមួយចំនួនចង់ឃើញអ្នកជួបរឿងអាក្រក់ ព្រោះជីវិតរបស់ពួកគេមិនដែលមានអ្វីល្អនោះទេ។

12. ការក្លាយជាមនុស្សល្អ មិនមែនធ្វើឲ្យអ្នកមានគេស្រលាញ់នោះទេ តែផ្ទុយទៅវិញ វានឹងធ្វើឲ្យអ្នកត្រូវគេកេងចំណេញ។

13. កុំខ្លាចបាត់បង់មនុស្ស តែចូរខ្លាចបាត់បង់ខ្លួនឯង ដោយសារតែព្យាយាមធ្វើឲ្យអ្នកជុំវិញខ្លួនសប្បាយចិត្ត។

14. ត្រូវរក្សាផែនការរបស់អ្នកឲ្យបានសម្ងាត់។ កុំប្រកាសរហូតទាល់តែបានសម្រេច! ការប្រកាសមុន នឹងទាក់ទាញវិញ្ញាណអាក្រក់។ អ្វីដែលល្អបំផុតដែលអ្នកអាចធ្វើបាន គឺបញ្ឈប់ការប្រាប់មនុស្សអំពីអ្វីដែលកំពុងកើតឡើងនៅក្នុងជីវិតរបស់អ្នក។

15. ដើម្បីសុខភាពផ្លូវចិត្តរបស់អ្នក កុំស្រលាញ់គេខ្លាំងពេក ព្រោះការណាត់ជួបជាមួយអ្នកប្រឹក្សាយោបល់ (Therapy sessions) គឺថ្លៃណាស់។ ម្យ៉ាងទៀត ចូររៀបការនៅពេលដែលអ្នករួចរាល់ មិនមែននៅពេលដែលអ្នកឯកានោះទេ។

16. គំនិតរបស់អ្នកមានឥទ្ធិពលខ្លាំងណាស់ ដូច្នេះចូរធ្វើឲ្យគំនិតរបស់អ្នកវិជ្ជមាន។

17. បណ្ដាញសង្គមអាចធ្វើឲ្យអ្នកច្រណែននឹងនរណាម្នាក់ដែលអ្នកគួរតែអាណិត។

18. គ្មាននរណាម្នាក់ជំពាក់អ្វីអ្នកនៅថ្ងៃខួបកំណើតរបស់អ្នកទេ។ ចូរសិក្សារៀនសូត្រពីរបៀបសន្សំលុយ ហើយទិញកាដូឲ្យខ្លួនឯង។

19. ជំហានដែលអ្នកខ្លាចក្នុងការធ្វើ អាចជាជំហានដែលនឹងផ្លាស់ប្ដូរអ្វីៗទាំងអស់។ ចូរធ្វើវាទៅ។

20. កុំបំផ្លាញវឌ្ឍនភាពរបស់អ្នក ដោយព្យាយាមប្រញាប់ប្រញាល់ដំណើរការ។

21. មិនថាអ្នកស្រេកទឹកប៉ុនណាក៏ដោយ ក៏មានមនុស្សមួយចំនួនដែលអ្នកមិនគួរទៅសុំទឹកពួកគេផឹកដែរ។

22. បន្ថែមតម្លៃដល់ជីវិតរបស់អ្នក ចូរសិក្សារៀនសូត្រជំនាញថ្មី និងអភិវឌ្ឍខ្លួនឯង។

23. កុំស្រលាញ់នរណាម្នាក់រហូតដល់ថ្នាក់ដែលអ្នកលែងខ្វល់ថាពួកគេធ្វើបាបអ្នកទៀត។

24. អ្នកគឺជាមិត្តល្អបំផុតរបស់ខ្លួនឯង។ កុំធ្វើបាបខ្លួនឯង។

25. ជួនកាល មនុស្សត្រលប់មកវិញក្នុងជីវិតរបស់អ្នក គ្រាន់តែចង់ដឹងថា តើអ្នកនៅតែល្ងង់ដូចមុនឬអត់។

26. កាលណាអ្នកឆាប់ដឹងថា កៅអីណាដែលមិនគួរដាក់នៅតុរបស់អ្នក នោះអាហាររបស់អ្នកនឹងកាន់តែមានសេចក្ដីសុខ។

27. ប្រសិនបើអ្នកចង់រត់ អ្នកត្រូវតែរៀនដើរជាមុនសិន។ មែនហើយ ក្ដីសុបិន្តគឺធំមែន តែអ្នកត្រូវតែចាប់ផ្ដើមពីកន្លែងណាមួយ ហើយការធ្វើអ្វីមួយ គឺប្រសើរជាងមិនធ្វើអ្វីសោះ។ ចាប់ផ្ដើមពីតូចៗ រក្សាភាពទៀងទាត់ ហើយរង់ចាំមើលវាកាន់តែធំឡើង។

28. មុននឹងចំណាយលុយទៅលើអ្នកដទៃ ត្រូវប្រាកដថាគ្រួសាររបស់អ្នកមិនខ្វះខាតជាមុនសិន។

29. អ្វីដែលបានមកដោយងាយ គឺនឹងមិនស្ថិតស្ថេរឡើយ។ អ្វីដែលស្ថិតស្ថេរ គឺនឹងមិនបានមកដោយងាយឡើយ។

30. ធ្វើឲ្យវាជារឿងធម្មតា ដែលអ្នកកុហកមនុស្សដែលសួរនាំច្រើនពីជីវិតផ្ទាល់ខ្លួនរបស់អ្នក។

31. ថ្ងៃណាមួយអ្នកនឹងក្លាយជាមនុស្សផ្ទុកមេរោគអេដស៍ ដោយសារតែអ្នកឲ្យឱកាសមនុស្សក្បត់។

32. អតីតគូស្នេហ៍មួយចំនួនត្រូវតែយល់ថា ទោះបីជាយើងឮថាពួកគេបើកយន្តហោះ ឬជាម្ចាស់ពិភពលោកក៏ដោយ ក៏យើងមិនដែលស្ដាយក្រោយដែលបានបែកពីពួកគេដែរ។

33. ជៀសវាងសម្ពាធពីមិត្តភ័ក្ដិ។

34. កុំធ្វើបាប និងសម្លាប់មនុស្សស្រី។ ចូរគោរពខ្លួនឯង។

35. មិនមែនគ្រប់គ្នានៅកន្លែងធ្វើការសុទ្ធតែជាមិត្តរបស់អ្នកនោះទេ៖

    ~ ធ្វើការងាររបស់អ្នក។

    ~ ទទួលបានប្រាក់ខែ។

    ~ ត្រលប់ទៅផ្ទះវិញ។